សេចក្តីជូនដំណឹង៖

1./ ទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ លើកទី៧​ និងប្រព្រឹត្តទៅ នៅថ្ងៃទី ១៨ ខែ មិថុនា ២០១៧ ដែលមានទីតាំង នៅខាងមុខ ព្រះបរមរាជវាំង សូមអរគុណ។នាថ្ងៃទី ៥ ខែ មិនា ខាងមុខនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុ អបអរពិធីបុណ្យ៨មិនា ឆ្នាំ២០១១៧ នឹងចាប់ផ្ដើមហើយ សូមបងប្អូនចូលរួមកុំបីខាន

ចំនួនអ្នកទស្សនា

ថ្ងៃនេះ៖

439


កំពុងទស្សនា៖

40


សរុប៖

1620390


បណ្តាញសង្គម
ចែករំលែក
ដៃគូផ្លូវការ
អ្នកឧបត្ថម្ភ
ការពិពណ៌នា
កីឡាការិនីកាដារ៉ាវីអង់ដ្រេអាម្ចាស់មេដាយសំរិទ្ធកីឡាវាយកូនបាល់
ដោយ៖ rosa​ | 2 ខែ កន្លងទៅ

កីឡាការិនីកាដារ៉ាវីអង់ដ្រេអាបានចាប់ផ្តើមកីឡាវាយកូនបាល់តាំងពីអាយុ៨ឆ្នាំនៅប្រទេសបារំាងដោយមានចំ ណាត់ថ្នាក់លេខ៥១២យុវនារីពិភពលោករបស់IT F ។

 

នាងជាកីឡាការិនីកម្ពុចាតែម្នាក់គត់ដែលដណ្ដើមបានមេដាយសំរិទ្ធក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេ ស៊ីដែលទើបតែបញ្ចប់ទៅនាពេលថ្មីៗកន្លងមកនេះ ។ កីឡាការិនីរីបនេះបានបន្តអាជីពនេះរហូតបានចេញទៅធ្វើការប្រកួតជាលក្ខណៈអន្តរជាតិនៅអាយុ១៦ឆ្នាំ។អង់ដ្រេកាបានទទួលអាហារូបករណ៏ទៅសិក្សានៅសហរដ្ឋអាមេរិក,រដ្ឋសាន់ហ្វ្រេនស៊ីស្កូនៅពេលកីឡាការិនីរូបនេះមានវ័យ២០ឆ្នាំហើយអង់ដ្រេកាទើបតែបញ្ចប់ការសិក្សានៅឆ្នាំ២០១៦នេះ។

 

កីឡាការិនីអង់ដ្រេអាក៏ធ្លាប់បានចេញទៅធ្វើការប្រកួតតំណាងឱ្យប្រទេសកម្ពុជាក្នុងការប្រកួតធំៗដូចជាកីឡាអាស៊ានហ្គេមឆ្នាំ២០១៤, កីឡាស៊ីហ្គេមឆ្នាំ២០១១ឆ្នាំ២០១៥និងឆ្នាំ២០១៧នេះកីឡាការិនីកាដារ៉ាវីអង់ដ្រាអាបានទទួលមេដាយសំរិទ្ធជូនកម្ពុជា។

 

ក្នុងឆ្នាំ២០១៧នេះកីឡាការិនីរូបនេះបានចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោកធំៗជាច្រើនដូចជាចូលរួមការប្រកួតនៅទីក្រុងMallorca,ប្រទេសអេស្ប៉ាញចាប់ពីថ្ងៃទី០៦ដល់១២ខែកុម្ភៈឆ្នាំ២០១៧ដោយវិញ្ញាសាវាយម្នាក់ទល់ម្នាក់នារីជុំទី១ឈ្នះកីឡាការិនីអេស៉្បាញដោយពិន្ទុ៦/២៦/១ជុំទី២ឈ្នះកីឡាការិនីស៊ុយអែត(ចំណាត់ពិភពលោកលេខ៨៨៧)ដោយពិន្ទុ៣/៦៦/២៧/៥វគ្គ៨នាក់ចុងក្រោយចាញ់កីឡាការិនីអេស៉្បាញ(ចំណាត់ពិភពលោក២៥៣) ដោយពិន្ទុ៤/៦-៣/៦ ។

 

វិញ្ញាសាវាយគូជាមួយកីឡាការិនីបារាំងនោះជុំទី១បានទទួលជ័យជម្នះវគ្គ៨គូចុងក្រោយឈ្នះកីឡាការិនីអេស៉្បាញវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្តចាញ់ក្រុមកីឡាការិនីអាមេរិក។

 

ចូលរួមការប្រកួតនៅទីក្រុងMallorca,ប្រទេសអេស្ប៉ាញចាប់ពីថ្ងៃទី១៣ដល់១៩ខែកុម្ភៈឆ្នាំ២០១៧វិញ្ញាសាវាយម្នាក់ទល់ ម្នាក់នារីជុំទី១ចាញ់កីឡាការិនីអេស្ប៉ាញដោយពិន្ទុ៥/៧៣/៦។ ការចូលរួមការប្រកួតនៅទីក្រុងMallorca,ប្រទេសអេស្ប៉ាញចាប់ពីថ្ងៃទី២០ដល់២៦ខែកុម្ភៈឆ្នាំ២០១៧វិញ្ញាសាវាយម្នាក់ទល់ម្នាក់នារី ជុំទី១ចាញ់កីឡាការិនីអូស្រ្តាលីដោយពិន្ទុ៤/៦១/៦។

 

វាយគូរជាមួយកីឡាការិនីអាល្លឺម៉ង់ជុំទី១ឈ្នះកីឡាការិនីជប៉ុននិងកីឡាការិនីអាមេរិកដោយពិន្ទុ៤/៦៦/៣(១០/៨)វគ្គ៨គូរចុងក្រោយចាញ់ក្រុមកីឡាការិនីអេស៉្បាញដោយពិន្ទុ៣/៦៣/៦។ ចូលរួមការប្រកួតនៅទីក្រុងMallorca, ប្រទេសអេស្ប៉ាញថ្ងៃទី២៧ខែកុម្ភៈដល់០៥ខែមីនាឆ្នាំ២០១៧វាយម្នាក់ទល់ម្នាក់នារី ជុំទី១ចាញ់កីឡាការិនីឥណ្ឌាដោយពិន្ទុ២/៦៦/១- ១/៦។

 

ចូលរួមប្រកួតនៅទីក្រុងPonta Delgada,ប្រទេសPortugal,ចាប់ពីថ្ងៃទី២០ដល់២៦ខែមីនាឆ្នាំ២០១៧វាយម្នាក់ទល់ម្នាក់ នារីជុំទី១ចាញ់កីឡាការិនីអាល្លឺម៉ង់ដោយពិន្ទុ៣/៦៧/៦(៤)។

 

ចូលរួមប្រកួតនៅទីក្រុងPontaDelgada,ប្រទេសព័រទុយហ្គាល់ថ្ងៃទី២៧ខែមីនាដល់០២ខែមេសាឆ្នាំ២០១៧វាយម្នាក់ទល់ ម្នាក់នារីជុំទី១ចាញ់កីឡាការិនីGreat Britain ដោយពិន្ទុ៤/៦២/៦។

 

ចូលរួមប្រកួតនៅទីក្រុងAntalya,ប្រទេសទួគី,ចាប់ពីថ្ងៃទី១៧ដល់២៣ខែមេសាឆ្នាំ២០១៧វាយម្នាក់ទល់ម្នាក់នារីជុំទី១ឈ្នះ កីឡាការិនីប៊ែលជីមដោយពិន្ទុ២/៦៦/៤៦/៤ជុំទី២ចាញ់កីឡាការិនីបារាំងដោយពិន្ទុ១/៦៤/៦ វាយគូរជាមួយកីឡាការិនីPortugalជុំទី១ឈ្នះក្រុមកីឡាការិនីរូស្ស៊ីដោយពិន្ទុ៣/៦៦/០(១៨/១៦)វគ្គ៨គូរចុងក្រោយចាញ់ ក្រុមកីឡាការិនីជប៉ុនដោយពិន្ទុ៦/៣៦/៧ (៧/១០)។ ចូលរួមប្រកួតនៅទីក្រុងAntalya,ប្រទេសទួគី,ចាប់ពីថ្ងៃទី២៤ដល់៣០ខែមេសាឆ្នាំ២០១៧វាយគូរជាមួយកីឡាការិនីព័រទុយ ហ្គាល់ជុំទី១ចាញ់ក្រុមកីឡាការិនីអាល្លឺម៉ង់ដោយពិន្ទុ១/៦៣/៦ ។

 

ចូលរួមប្រកួតនៅទីក្រុងAntalya,ប្រទេសទួគី,ចាប់ពីថ្ងៃទី០១ដល់០៧ខែឧសភាឆ្នាំ២០១៧វាយគូរជាមួយកីឡាការិនីព័រទុយ ហ្គាល់ជុំទី១ឈ្នះកីឡាការិនីអាល្លឺម៉ង់ដោយពិន្ទុ៦/៤៦/១ជុំទី២ឈ្នះកីឡាការិនីស៊ែរប៊ីដោយពិន្ទុ៧/៦(១)៦/៣វគ្គ៨នាក់ចុងក្រោយ ចាញ់កីឡាការិនី Czech Republicដោយពិន្ទុ២/៦៤/៦។

 

ចូលរួមប្រកួតនៅទីក្រុង Oeiras, ប្រទេសPortugal, ថ្ងៃទី១៥ដល់២១ខែឧសភាឆ្នាំ២០១៧វាយម្នាក់ទល់ម្នាក់នារី ជុំទី១ចាញ់កីឡាការិនីអេស្ប៉ាញដោយពិន្ទុ០/៦៤/៦វាយគូរជាមួយកីឡាការិនីអាល្លឺម៉ង់ជុំទី១ឈ្នះកីឡាការិនីអ៊ីតាលីនិងកីឡាការិនីអេស្ប៉ាញដោយពិន្ទុ២/៦-៧/៥ -១០/៥វគ្គ៨គូរចុងក្រោយចាញ់ក្រុមកីឡាការិនីអាល្លឺម៉ង់ដោយពិន្ទុ០/៦-៦/២ -១០/៨។

 

ចូលរួមប្រកួតនៅទីក្រុង Santarem, ប្រទេសព័រទុយហ្គាល់ ថ្ងៃទី២២ដល់២៨ខែឧសភាឆ្នាំ២០១៧វាយម្នាក់ទល់ម្នាក់នារី ជុំទី១ឈ្នះកីឡាការិនីPortugal ដោយពិន្ទុ៦/៣-៦/០ជុំទី២ចាញ់កីឡាការិនីរុស្ស៊ីដោយពិន្ទុ៣/៦-៥/៧។

 

ចូលរួមប្រកួតនៅទីក្រMontemor,ប្រទេសព័រទុយហ្គាល់ថ្ងៃទី២៩ខែឧសភាដល់០៤ខែមិថុនាឆ្នាំ២០១៧វាយម្នាក់ទល់ម្នានារី ជុំទី១ឈ្នះកីឡាការិនីអេហ្ស៊ីបដោយពិន្ទុ៦/៣៦/៣ជុំទី២ឈ្នះកីឡាការិនីPortugalដោយពិន្ទុ៦/៤-៦/១វគ្គ៨នាក់ចុងក្រោយចាញ់កីឡា ការិនីរុស្ស៊ី។ ចូលរួមប្រកួតនៅទីក្រុងFigueira,ប្រទេសPortugal,ថ្ងៃទី០៥ដល់១១ខែមិថុនាឆ្នាំ២០១៧វាយម្នាក់ទល់ម្នាក់នារីជុំទី១ចាញ់ កីឡាការិនីអេហ្ស៊ីបដោយពិន្ទុ៣/៦-៤/៦។

 

ចូលរួមប្រកួតនៅទីក្រុងGuimaraes,ប្រទេសPortugal,ថ្ងៃទី១២ដល់១៨ខែមិថុនាឆ្នាំ២០១៧វាយម្នាក់ទល់ម្នាក់នារីជុំទី១ ឈ្នះកីឡាការិនីអ៊ីតាលីជុំទី២ចាញ់កីឡាការិនីអេហ្ស៊ីប។ វាយគូរជាមួយកីឡាការិនីប៊ែលជីមជុំទី១ឈ្នះដោយស្វ័យប្រវត្តិវគ្គ៨គូរចុងក្រោយឈ្នះកីឡាការិនីព័រទុយហ្គាល់។វគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្តចាញ់ក្រុមកីឡាការិនីជប៉ុន។

 

ចូលរួមប្រកួតនៅខេត្តហួហ៊ីន,ប្រទេសថៃ,ថ្ងៃទី១០ដល់១៦ខែកក្កដាឆ្នាំ២០១៧វាយម្នាក់ទល់ម្នាក់នារីជុំទី១ចាញ់កីឡាការិនី កូរ៉េវាយគូរជាមួយកីឡាការិនីជប៉ុនជុំទី១ចាញ់ក្រុមកីឡាការិនីកូរ៉េ ។

 

ចូលរួមប្រកួតនៅខេត្តហួហ៊ីន,ប្រទេសថៃ,ថ្ងៃទី១៧ដល់២៣ខែកក្កដាឆ្នាំ២០១៧វាយម្នាក់ទល់ម្នាក់នារីជុំទី១ចាញ់កីឡាកា រិនីឥណ្ឌា។

 

ចូលរួមប្រកួតនៅខេត្តហួហ៊ីន,ប្រទេសថៃ,ថ្ងៃទី២៤ដល់៣០ខែកក្កដាឆ្នាំ២០១៧វាយម្នាក់ទល់ម្នាក់នារីជុំទី១ឈ្នះកីឡាការិនី ឥណ្ឌាអូស្រ្តាលីជុំទី២ចាញ់កីឡាការិនីថៃវាយគូរជាមួយកីឡាការិនីថៃជុំទី១ចាញ់ក្រុមកីឡាការិនីថៃ។

 

ចូលរួមប្រកួតនៅខេត្តណុនថាប៊ូរី,ប្រទេសថៃ,ថ្ងៃទី៣១ខែកក្កដាដល់០៦ខែសីហាឆ្នាំ២០១៧វាយម្នាក់ទល់ម្នាក់នារីជុំទី១ចាញ់ កីឡាការិនីថៃវាយគូរជាមួយកីឡាការិនីជប៉ុនជុំទី១ចាញ់ក្រុមកីឡាការិនីអូស្ត្រាលីនិងកីឡាការិនីជប៉ុន។

 

ចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៏លើកទី២៩នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់២៧ខែសីហាឆ្នាំ២០១៧។ កាលវិភាគបន្ទាប់សម្រាប់កីឡាការិនីអង់ដ្រេកាដារ៉ាវីដែលត្រូវចេញទៅប្រកួតលក្ខណៈអន្តរជាតិចូលរួមប្រកួតនៅប្រទេសកូរ៉េ, ចាប់ពីថ្ងៃទី២៨ខែសីហាដល់១១ខែកញ្ញាឆ្នាំ២០១៧ចូលរួមប្រកួតនៅខេត្តហួហ៊ីន,ប្រទេសថៃ,ចាប់ពីថ្ងៃទី១១ខែកញ្ញាដល់០១ខែតុលាឆ្នាំ២០១៧ ។

 

ចូលរួមប្រកួតនៅប្រទេសសិរីលង្កា, ចាប់ពីថ្ងៃទី០២ដល់១៥ខែតុលាឆ្នាំ២០១៧។ចូលរួមប្រកួតនៅប្រទេសព័រទលហ្គាល់, ចាប់ពីថ្ងៃទី១៦ដល់៣០ខែតុលាឆ្នាំ២០១៧។

 

ចូលរួមប្រកួតនៅទីក្រុងHeraklionប្រទេសក្រិច,ចាប់ពីថ្ងៃទី៣០ខែតុលាដល់១៣ខែវិច្ឆិកាឆ្នាំ២០១៧។

 

ចូលរួមប្រកួតនៅទីក្រុងOlsoប្រទេសណ័រវ៉េសចាប់ពីថ្ងៃទី១៣ដល់២០ខែវិច្ឆិកាឆ្នាំ២០១៧ចូលរួមប្រកួតនៅប្រទេសអេ ស្ស៊ីប, ចាប់ពីថ្ងៃទី២០ខែវិច្ឆិកាដល់០៤ខែធ្នូឆ្នាំ២០១៧។

 

ចូលរួមប្រកួតនៅប្រទេសឥណ្ឌា, ចាប់ពីថ្ងៃទី០៤ដល់២៤ខែធ្នូឆ្នាំ២០១៧។ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនKhmer Beverages Co., Ltd. ដែលបានសហការណ៏ឧបត្ថម្ភដល់សហព័ន្ធដើម្បីបញ្ជូនកីឡាករកីឡាការិនីចេញទៅចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិតំណាងឱ្យប្រទេសកម្ពុជា។


peternak hebat Download Rpp dan Silabus Leh Uga Download Lagu Kay Mp3 Kay Media Hosting Murah Jasa Rekber